កំលោះស្រុកខ្មែរ – Khmer Gentleman Lyrics

bởi saomobi

 កំលោះស្រុកខ្ញុំ ខ្សត់ក្រមុំរាំណាស់

មានតែចាស់ៗ រាំចាំផ្ទះសំបែង

អូនអ្ហើយ!រូបបង ឆ្លងមកដាច់សង្វែង

កណ្តោចកណ្តែង

ដើរផ្សេងព្រេងវាសនា

(ស) ឈើកោងវល្លិព័ទ្ធ អូនអត់ទាន់ជឿចិត្ត

គ្រាន់តែអាណិត ប្រុសឥតមានស្នេហា

ខ្លាចដូចសេកសោម ប្រលោមនាងសារិកា

យកល្បិចស្នេហា

ស៊ើបការណ៍ស្រុកស្រី

(ប) ធ្វើម៉េចខ្ញុំបាទ មិនស្អាតដូចគេ

(ស) ទេមិនយកទេ យកស្អាតធ្វើអី

អូនសូមតែចិត្ត

ចេះអាណិតយល់ដល់ស្រី

(ប) ថ្ងៃចូលឆ្នាំថ្មី ប្រណីជឿចុះ

ណាស្រស់ពុំងា

(ស) ញញឹមទៅបង កុំសៅហ្មងបងអើយ!

ដល់ស្រុកអូនហើយ

ស្រស់ត្រាណត្រើយធានា

(ប) ផ្ការីកចេកទុំ ឃ្មុំបានស្រងគន្ធា

(រួម) យើងខ្មែរដូចគ្នា សាមគ្គារាំកម្សាន្ត

<<<<<<<ភ្លេង>>>>>>>

19.01.2017

(ប) កំលោះស្រុកខ្ញុំ ខ្សត់ក្រមុំរាំណាស់

មានតែចាស់ៗ រាំចាំផ្ទះសំបែង

អូនអ្ហើយ!រូបបង ឆ្លងមកដាច់សង្វែង

កណ្តោចកណ្តែង

ដើរផ្សេងព្រេងវាសនា

(ស) ឈើកោងវ័ល្លិព័ទ្ធ អូនអត់ទាន់ជឿចិត្ត

គ្រាន់តែអាណិត ប្រុសឥតមានស្នេហា

ខ្លាចដូចសេកសោម ប្រលោមនាងសារិកា

យកល្បិចស្នេហា

ស៊ើបការណ៍ស្រុកស្រី

(ប) ធ្វើម៉េចខ្ញុំបាទ មិនស្អាតដូចគេ

(ស) ទេមិនយកទេ យកស្អាតធ្វើអី

អូនសូមតែចិត្ត

ចេះអាណិតយល់ដល់ស្រី

(ប) ថ្ងៃចូលឆ្នាំថ្មី ប្រណីជឿចុះ

ណាស្រស់ពុំងា

(ស) ញញឹមទៅបង កុំសៅហ្មងបងអើយ!

ដល់ស្រុកអូនហើយ

ស្រស់ត្រាណត្រើយធានា

(ប) ផ្ការីកចេកទុំ ឃ្មុំបានស្រងគន្ធា

(រួម) យើងខ្មែរដូចគ្នា សាមគ្គារាំកម្សាន្ត

យើងខ្មែរដូចគ្នា សាមគ្គារាំកម្សាន្ត

សូមអរគុណ!