កំលោះស្រុកខ្មែរ Lyrics – Khmer Gentleman

bởi saomobi

♪♪♪

បិទភ្នែកបើកភ្នែកក៏ចូលឆ្នាំថ្មី

(បិទភ្នែកបើកភ្នែកក៏ចូលឆ្នាំថ្មី)

២០២៣ នៅតែតាមលួងស្រី (អូនខូចចិត្តរឿងអី)

មុខមានមន្តស្នេហ៍តែអូនមិនបេតី

ហេតុអ្វីៗៗ

អូនថាបងស្ទាវពេកមិនសមនឹងរូបស្រី (មែនក៏អីៗ)

បងឈ្មោះវណ្ណថាននែកម្លោះស្រុកខ្មែរ

អ្នកស្រុកបងក៏គេថាឡូយដែរ

លេងភ្លេងខ្លាំងថាមិនបាច់ពាក់ចែ

ថែភ្លេងខ្មែរមិនខ្វះទេស្រីញ៉ែ

ចាប៉ីនៅមានខ្សែរតែបងអត់មានអូន

ចូលឆ្នាំខ្មែរអូនកុំមុខស្រពោន

កាន់ដៃបងហើយទៅមើលទីងមោង

អើយអូនហ្អើយ…

ខូចចិត្តព្រោះអ្នកណា?

អើយអូនហ្អើយ

ឮថាខូចចិត្តព្រោះវណ្ណដា

អើយអូនហ្អើយ

ជារឿងធម្មតា

អើយ…

កុំស្នេហ៍គេតែម្ខាង

អើយ…

♪♪♪

បងស្ដាប់ខ្ញុំសិនរឿងនឹងវាបែបនេះ

នាងតាមខ្ញុំក្តិចមួលដូចទួរវីស

គេចពីនាង ខ្ញុំរត់ដូចល្បឿនអូទ្រីស

អើយរត់ហត់ពេកខ្ញុំហៅម៉ូតូឌុបជិះ

តាមអើយតាមអីក៏តាមយ៉ាងនេះ

នាងនិយាយច្រើនដូចម៉ាស៊ីនចាក់ឌីស

ចង់ទុកម៉ូតូចោលរត់ទៅហៅរម៉កជិះ

ស្ដាប់ខ្ញុំនិយាយតរឿងហេតុវាបែបនេះ

ខ្ញុំឈ្មោះវណ្ណដាកម្លោះស្រុកខ្មែរ

នៅស្រុកខ្ញុំក៏គេថាឡូយដែរ

ថ្ពាល់ខ្ញុំសងខាងម៉ាក់ថាមានប្រជ្រុយស្នេហ៍

ដូចជារៀងអេមដែរពេលដែលរ៉េបលើភ្លេងខ្មែរ

ចូលចិត្តតាមគេតែមិនចង់ឱ្យគេតាម

ហាមគេតែមិនចង់ឱ្យគេហាម

អត់ទាន់ដល់គូ ព្រោះមិនទាន់អាយុ៣០

អត់គូសមុនគិតខ្លាចបេះដូងមានស្នាម

ឱ បងហ្អើយ….

ជាកំហុសអ្នកណា? (ជាកំហុសអ្នកណា?)

ឱ បងហ្អើយៗ…

នាងនៅវ័យសិក្សា

(នាងនៅរៀនទេបង)

តោះរៀនចប់សិនចាំនិយាយរឿងស្នេហ៍

ក្នុងចិត្តបងខ្លាចអូនធ្លាក់ប្រចាំខែ

កាលនៅរៀនក៏បងធ្លាប់ធ្លាក់ដែរ (ធ្លាក់អី?)

ធ្លាក់ក្នុងអន្លង់ស្នេហ៍ចែៗ

ស្នេហ៍ច្រើនពេកចឺងបានរៀនមិនពូកែ

តែឥលូវគឺវាផ្សេង

វាសនាមើលមិនឃើញ

ខ្ញុំបានក្លាយជាអ្នកភ្លេង

អត់មានគេអញ្ជើញ

ឱ ពីមុនគឺពីមុន

ចាំពេលអូនក្រមុំ ចាំបងវិនិយោគទុន

អើយអូនហ្អើយ…

ខូចចិត្តព្រោះអ្នកណា?

អើយអូនហ្អើយ

ឮថាខូចចិត្តព្រោះវណ្ណដា

អើយអូនហ្អើយ

ជារឿងធម្មតា

អើយ…

កុំស្នេហ៍គេតែម្ខាង

♪♪♪